លោក ផាត់ សុភ័ក្ដ

លោក ផាត់ សុភ័ក្ដ

មេធាវី

លោក ផាត់ សុភ័ក្ត គឺជាមេធាវីនៃ ការិយាល័យមេធាវី ពិស្សុត & សហការី។

បទពិសោធន៍វិជ្ជាជីវ

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយជោគជ័យ លោក ផាត់ សុភ័ក្ត បានបម្រើការងារជាទីប្រឹក្សាផ្នែកច្បាប់នៅក្នុងការិយាល័យមេធាវីមួយកន្លែងនៅរាជធានីភ្នំពេញ អស់រយៈពេល ០៧ ឆ្នាំ មុននឹងចូលបម្រើការងារក្នុង ការិយាល័យមេធាវី ពិស្សុត & សហការី នៅដើមឆ្នាំ២០២២។ ពាក់ព័ន្ធទៅនឹងការងារផ្នែកច្បាប់ លោកបានយល់ដឹងយ៉ាងច្បាស់អំពីកិច្ចការងារនៅតាមស្ថាប័នជាច្រើន ពីដំណើរការនីតិវិធីច្បាប់ ជាពិសេសកុងត្រាកម្ចីប្រាក់ និងច្បាប់ផ្សេងៗ ទៀតដែលកំពុងអនុវត្តជាប្រចាំថ្ងៃ។
ទៀតសោធ លោក ផាត់ សុភ័ក្ត ក៏បានចូលរួមជាមួយក្រុមការងារក្នុងការជួបជាមួយអតិថិជន និងបានផ្តល់យោបល់ទៅអតិថិជនដើម្បីដោះស្រាយរាល់បញ្ហាទៅតាមនីតិវិធីផ្លូវច្បាប់ជាញឹកញាប់, រៀបចំ, កែសម្រួល និងត្រួតពិនិត្យ ឯកសារមួយចំនួនដូចជា៖ កិច្ចសន្យា, ពង្រាងឯកសារផ្លូវច្បាប់ និងបញ្ជាក់យថាភាពឯកសារ, ឯកសារអំពីអចលនទ្រព្យ, ការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ និងឯកសារជំនួញ និងអាជីកម្មផ្សេងៗ។ ម្យ៉ាងទៀត លោក ផាត់ សុភ័ក្ត ក៏មានបទពិសោធពាក់ព័ន្ធនឹងកុងត្រាកម្ចីប្រាក់ រវាង ធនាគារ និងធនាគារ, ធនាគារ និងបុគ្គល, បុគ្គល និងបុគ្គល។ លោកក៏ចូលរួមក្នុងការពិនិត្យ និងកែសម្រួលកិច្ចព្រមព្រៀងកម្ចីប្រាក់ជូនធនាគារផងដែរ។ ម៉្យាងវិញទៀត លោក ផាត់ សុភ័ក្ត អាចនិយាយបានពីរភាសាគឺ ភាសាខ្មែរ និងភាសាអង់គ្លេស។

កម្រិតវប្បធម៌

– បរិញ្ញាបត្រនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ឆ្នាំ២០១៥