លោក ហាក់ សុភារិទ្ធ

លោក ហាក់ សុភារិទ្ធ

ប្រធាន និងជាមេធាវី

លោក ហាក់ សុភារិទ្ធ គឺជាប្រធាន និងជាមេធាវី នៃការិយាល័យមេធាវី ពិស្សុត សហការី។ លោកត្រូវបានចុះឈ្មោះជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៥។

បទពិសោធន៍វិជ្ជាជីវៈ

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក ហាក់ សុភារិទ្ធ បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិរដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

មុនពេលចូលបម្រើការជាមេធាវីនៃការិយាល័យមេធាវី ពិស្សុត & សហការី លោកធ្លាប់បានបំពេញការងារជាជំនួយការចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេល៥ឆ្នាំ។ បន្ទាប់ពីបំពេញការងារនេះ លោកបានប្រឡងជាប់ជាសិស្សមេធាវីជំនាន់ទី១៣ និងបានបម្រើការងារក្នុងអាជីពជាមេធាវីក្នុងឆ្នាំ២០១៥។ ក្នុងរយៈពេលនៃការបំពេញការងារនេះ លោកបានចូលរួមដោះស្រាយទំនាស់វិវាទដីធ្លី ដោះស្រាយវិវាទទាក់ទងនឹងអគារពាណិជ្ជកម្ម ធ្វើជាមេធាវីតំណាង និងការពារក្តីជូនកូនក្តីរួមមាន សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងព្រហ្មទណ្ឌ គ្រួសារ ធនាគារ និងហិរញ្ញវត្ថុ អចលនវត្ថុ ពាណិជ្ជកម្ម និងរដ្ឋបាល។

បច្ចុប្បន្ន លោកជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីភាសាខ្មែរ លោកអាចនិយាយ និងសរសេរភាសាអង់គ្លេសបានយ៉ាងល្អ។

កម្រិតវប្បធម៌

– មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (២០១៥)

– បរិញ្ញាបត្រជាន់ខ្ពស់នីតិរដ្ឋបាលសាធារណៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ឆ្នាំ២០១៤)

– បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ឆ្នាំ២០១១)

– បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ឆ្នាំ២០១១)