ទីប្រឹក្សាច្បាប់

11 Jun
លោក កាំ ថុនា
លោក កាំ ថុនា គឺជាជំនួយការផ្នែកច្បាប់ នៅ ការិយាល័យពិស្សុត & សហការី។

បទពិសោធន៍វិជ្ជាជីវៈ

លោក កាំ ថុនា បានក្លាយជាបុគ្គលិកហាត់ការផ្នែកច្បាប់នៅការិយាល័យពិស្សុត សហការី តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងកំឡុងពេលហាត់ការលោកបានសហការធ្វើការងារជាមួយជំនួយការមេធាវី ទីប្រឹក្សាច្បាប់ និងមេធាវីគ្រប់រូបដោយបានសម្រេចផលជាវិជ្ជមាន។ ការណ៍ដែលលោកមានឱកាសហាត់ការនៅ
ការិយាល័យមេធាវី ពិស្សុត & សហការី ជាកាលានុវត្តភាពដ៏សំខាន់មួយសម្រាប់អភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួនឯងទាក់ទងនឹងការអនុវត្តវិជ្ជាជីវៈច្បាប់ដោយផ្សាភ្ជាប់នឹងទ្រឹស្ដី។ លោក កាំ ថុនា អាចនិយាយបានបីភាសាគឺ​ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន និង ភាសាជប៉ុន(កម្រិតមូលដ្ឋាន)។

កម្រិតវប្បធម៌

– បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

11 Jun
កញ្ញា អ៉ឹង អាយឃីម
កញ្ញា អ៉ឹង អាយឃីម ជាជំនួយការផ្នែកច្បាប់ នៃការិយាល័យមេធាវី ពិស្សុត & សហការី។

បទពិសោធន៍ការងារ

កញ្ញា អ៉ឹង អាយឃីម បានចូលបម្រើការងារនៅការិយាល័យមេធាវី ពិស្សុត & សហការី ក្នុង​នាមជាជំនួយការផ្នែកច្បាប់ដែលបំពេញការងារជាជំនួយការមេធាវីនៅការិយាល័យមេធាវី ពិស្សុត & សហការី។ កញ្ញាបានចូលរួមក្នុងការបំពេញការងារផ្នែកសហការជាមួយក្រុមហ៊ុននៅក្នុងប្រទេសដូចជា ការៀបចំកិច្ចសន្យា ការស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនឹងគម្រោងនៃការងារ ការបកប្រែឯកសារសម្រាប់អតិថិជនដែលជាជនជាតិបរទេស និងចូលរួមជួបប្រជុំជាមួយអតិថិជនផ្ទាល់។ ក្រៅពីការងារសហការ កញ្ញាក៏បានរួមចំណែកក្នុងការបំពេញការងារក្នុងការតាក់តែងលិខិតគតិយុត្តនានាក្នុងវិស័យតុលាការ។ ជាមួយគ្នានេះដែរ កញ្ញាក៏បំពេញការងារផ្នែករដ្ឋបាលដែលជាការងារស្នូល ដែលអាចឲ្យកញ្ញាទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនតាមរយៈការងារដែលកញ្ញាបានបំពេញ។ ក្រៅពីភាសាខ្មែរ កញ្ញាអាចនិយាយភាសាចិន និងភាសាអង់គ្លេសបានយ៉ាងល្អ។
កម្រិតវប្បធម៌
– កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្តនៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
Sidebar: